ខ្សែប្រយុទ្ធ Theo Walcott របស់ក្លឹបកាំភ្លើងធំ Arsenal បានផ្ទេរទៅកាន់ក្លឹបស្ករគ្រាប់ Everton ជាផ្លូវការហើយកាលពីម្សិលមិញ នៅក្នុងតម្លៃផ្ទេរ 20លានផោន។
អតីតខ្សែប្រយុទ្ធ Theo Walcott របស់ក្លឹបកាំភ្លើងធំ Arsenal បានរួមរស់ជាមួយនឹងក្លឹបយក្សរបស់ទីក្រុង London នេះអស់រយៈពេល 12 ឆ្នាំ។ កាលដែល Walcott សម្រេចចិត្តចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នេះដោយសារតែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ក្នុងមួយរយៈចុងក្រោយនេះមិនសូវបានបង្ហាញខ្លួនអោយក្លឹបកាំភ្លើងធំ Arsenal ធ្វើអោយរូបគេមិនសូវសប្បាយចិត្ត ដោយកាលមិនបានបង្ហាញខ្លួនអោយក្លឹបកាំភ្លើងធំ Arsenal នេះអាចនឹងធ្វើអោយប៉ះពាល់ដល់ការជាប់ឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិអង់គ្លេសដែលនឹងត្រូវចូលរួមប្រកួតពានរង្វាន់ World Cup 2018 នៅក្នុងប្រទេសរុស្សី។
អតីតខ្សែប្រយុទ្ធ Theo Walcott របស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានបង្ហាញខ្លួនអោយក្លឹបកាំភ្លើងធំ Arsenal បាន 397 ប្រកួត ដោយសុតបញ្ចូលទីបានចំនួន 108 គ្រាប់ ហើយជួយក្លឹបកាំភ្លើងធំ Arsenal ឈ្នះពានរង្វាន់ FA Cup បានចំនួន 3 ដង។ ខ្សែប្រយុទ្ធ Theo Walcott បានផ្ទេរជាផ្លូវការទៅកាន់ក្លឹបស្ករគ្រាប់ Everton កាលពីម្សិលមិញនៅក្នុងតម្លៃផ្ទេរ 20លានផោន ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។ ហើយនៅក្នុងថ្ងៃនេះរូបគេបានចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបស្ករគ្រាប់ Everton ដើម្បីត្រៀមប្រកួតនៅក្នុងសប្ដាហ៍នេះ៕ប្រភពមកពីcopyhttps://sports.khmernotes.com/news/4452
បុត្រ