Tuesday, January 23, 2018

ជិះម៉ូតូបុករថយន្តកំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរបួសធ្ងន់២នាក់ ដោយសាររបួសធ្ងន់ពេក ក្រោយមកស្លាប់នៅមន្ទីរពេទ្យម្នាក់

ក្រុងព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបានបណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៨ និង៣០នាទី​ លើផ្លូវ​លំហែ​ភូមិន្ទ​ ត្រង់ចំណុច​ ជាប់​សណ្ឋាគារ​វិមាន​ខ្សាច់​ស​ ស្ថិតនៅ​សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​ ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ​ភ្នំពេញ​ 1GD-0898 បើកបរ​ដោយ​ឈ្មោះ​ វ៉ន​ និត​ ភេទ​ ប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ មានទីលំនៅ​ភូមិ​គោកធ្លក​ ឃុំ​គោកធ្លក​លើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ ផាន់​ ភឿន​ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់នៅ​សង្កាត់​លេខ​៣​ ក្រុង​/ខេត្ត​ព្រះសីហនុ​ (បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ មិន​ពាក់​មួក​សុវត្ថិភាព​)​ មានទិសដៅពី​រង្វង់​មូល​តោ​ ឆ្ពោះទៅ​ ចុង​អូឈើទាល​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​ពី​ចំហៀង​រថយន្ត​ ០១គ្រឿង​ ដែល​កំពុងបត់​ឆ្លងកាត់​ផ្លូវ​ មាន​ទិសដៅ​ស្របគ្នា​ រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2U-2372 បើកបរ​ដោយ​ឈ្មោះ​ LEE HAENG YEON ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំ​ ជនជាតិ​ កូរ៉េ​ កាន់​លិខិត​ឆ្លងដែន​លេខ​ M06915723​ មុខរបរ​ ទេសចរ​ ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ ។
គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​៖
1-ឈ្មោះ​ វ៉ន​ និត​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ក្រោយ​មក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ សាកសពតំកល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។
2-ឈ្មោះ​ ផាន់​ ភឿន​ អ្នករួមដំណើរលើ​ម៉ូតូ​ រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។
3-ឈ្មោះ​ LEE HAENG YEON អ្នកបើកបរ​រថយន្ត​ រងរបួស​ស្រាល​ សមត្ថកិច្ចបាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។
រីឯ​វត្ថតាង​ រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕ប្រភពមកពីhttps://khmernotes.com/news/30918

0 comments:

Post a Comment