Tuesday, January 23, 2018

ទីបំផុត «ស្ទឹងត្រែងបងអើយ» របស់ ខេមរៈ សិរីមន្ត ចេញ Full MV ហើយ ពោរពេញទៅដោយ មនោសញ្ចេតនាកប់តែម្ដង! (Video Inside)

(ភ្នំពេញ)៖ ទីបំផុត បទចម្រៀង Full MV ដែលពោរពេញទៅដោយមនោសញ្ចេតនា រៀបរាប់ពីស្នេហា មានចំណងជើងថា «ស្ទឹងត្រែងបងអើយ» ដែលជាស្នាដៃនិពន្ធរបស់លោក ខេមរៈ ភារុណ និងច្រៀងដោយលោក ខេមរៈ សិរីមន្ត បានចេញ Full MV ហើយ ខណៈចម្រៀងនេះ ចេញមិនទាន់បានប៉ុន្មានផង ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន។
ជាការពិតណាស់ បន្ទាប់ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត ផ្លាស់ប្ដូរមកចូលផលិតកម្មហង្សមាសរួចមក គេសម្គាល់ឃើញថា លោកតែងតែបញ្ចេញចម្រៀងថ្មីៗជាច្រើនបទ ដោយសុទ្ធសឹងតែទទួលបានការគាំទ្រ យ៉ាងច្រើនពីអ្នកគាំទ្រ។ យ៉ាងណាមិញ នៅក្នុងចម្រៀង «ស្ទឹងត្រែងបងអើយ» មានការចូលរួមសម្ដែងពីសំណាក់ស្រីស្អាត ចង្ការស្រួច កែវ និសា ដោយកាន់តែធ្វើឲ្យចម្រៀងនេះ មានភាពទាក់ទាញទ្វេឡើង មួយកម្រិត។
គួរបញ្ជាក់ថា ចម្រៀងខាងលើ ជាការនិពន្ធទំនុកច្រៀងដោយ លោក ខេមរៈ ភារុណ និពន្ធបទភ្លេង និងសម្រួលតន្ត្រី លោក TonoSaki និងដឹកនាំសម្ដែងដោយលោក ឯម ស៊ីដែន និងលោក លី ស៊ីនហួន។
តោះ ចង់ដឹងថា «ស្ទឹងត្រែងបងអើយ» របស់ខេមរៈ សិរីមន្ត ចេញ Full MV នោះ បានបង្គប់អត្ថន័យជ្រាលជ្រៅ និងចាក់ដោតអារម្មណ៍ អ្នកទស្សនាដល់កម្រិតណានោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖ប្រភពមកពីhttps://www.khmerload.com/news/74081
រូបភាពក្នុងបទចម្រៀង​
រូបភាពក្នុងបទចម្រៀង​
រូបភាពក្នុងបទចម្រៀង​



0 comments:

Post a Comment